Kh-Anlongvill Khek

by Sean Masavang (CFC)

Kh-Anlongvill Khek

Font Family name
Kh-Anlongvill Khek
Font Subfamily name
Regular
Font full name
Kh-Anlongvill Khek
Postscript name
Kh-AnlongvillKhek
Unique font identifier
byKhekBrothers: Kh-Anlongvill Khek: 94
Version
94; 1.0, initial release
Copyright notice
Copyright © 1991, 94 by Khek Brothers. All Rights Reserved. Designed by Kantol Khek.

 

Date created: 30-11-1995 23:11:58
Date modified: 31-05-1999 18:05:52
File Size: 52.7KB (54000 bytes)

ជាតិ​ពាល​មិន​ដឹង​គួរ គ្មាន​គេ​សួរ​សោក​ចង់​ជាក់ ឆ្លើយ​ឆ្លង​ផង​រាក់​ទាក់​ ក្បួន​ហិន​លក្ខណ៍​ធ្លាក់​លើ​ខ្លួន ។

ចង​អ្វី​មិន​ជាប់​ស្មើ​សង្សារ ការ​អ្វី​មិន​ស្មើ​ការ​ប្រតិបត្តិ ស្ងាត់​អ្វី​មិន​ស្មើ​​ចិត្ត​អរហត្ត​ កាច​អ្វី​មិន​ស្មើ​ចិត្ត​ពាលា ។

ចំណេះ​វិជ្ជា​លោក​ចែង​ចាត់ ទុក​ជា​សម្បត្តិ​សំបូរ​បាន ទោះ​បី​ក្រក្សត់​អត់​ប៉ុន្មាន គង់​តែ​បាន​គ្រាន់​អាស្រ័យ ។

ឈ្លោះ​គ្នា​ក្នុង​គ្រួសារ ដូច​ស្រាត​កាយា​បង្ហាញ​ញាតិ ឈ្លោះគ្នាក្នុង​សង្គមជាតិ ដូច​លាត​កំណប់​បង្ហាញ​ចោរ ។

ជាប់​ជ្រួល​ច្រវាក់​ភក្ត្រ​ស្រស់ស្រាយ គួរ​ខ្លាច​ខ្លួន​ក្លាយ​ជា​ក្លៀវក្លា វង្វេង​ផ្លូវ​មិន​សួរន​រណា តនឹងបច្ចា​ឥត​អាវុធ ។

កុំ​គិត​តែ​រៀន​ចង់ធ្វើ​មន្ត្រី ស្អប់​ខ្ពើម​ភក់ដី​នាំអោយ​ក្រ ត្រូវ​រៀន​ធ្វើ​ជា​កសិករ ទើប​មានទ្រព្យ​ត​ទៅ​ខាង​ក្រោយ ។

ជនណា​ទ្រាំអត់ ខន្តី​សង្កត់ រក្សា​មាយាទ មិន​ខឹង​ផ្ដេសផ្ដាស ពួក​បណ្ឌិតជាតិ សរសើរ​ជា​អាទ៍ ថា​អ្នក​ធ្ងន់​ធ្ងរ ។

ជនពាល​ដល់​ពេល​កើត​កលិយុគ ទេវតា​ឲ្យ​ទុក្ខ​ចាំ​ផ្ដន្ទា ពួក​ប្រាជ្ញ​សប្បរស​កាន់​ធម្មា ដល់​ពេល​ទុក្ខា​ទេវតា​ជួយ ។

ចង់​ល្អ​ហួស​មាឌ ចង់​បាន​ហួស​ខ្នាត​កំរិត​មាត្រា មិន​បាន​ដូច​ប៉ង បំណង​ប្រាថ្នា ខូច​ទាំងទ្រព្យា គួរ​បាន​ក៏បង់ ។

ជាតិ​មនុស្ស​ពាល​ពោល​មិន​ពិត កុំ​យក​ធ្វើ​មិត្ត​ខាត​របស់ មនុស្ស​សុចរិត​ចិត្ត​សប្បុរស ស្រឡាញ់​ស្មោះ​ចិត្ត​ឲ្យ​ស្មើ ។